រូបថតប្រចាំសប្តាហ៍៖ សម្រស់ ភ្នំខ្នងផ្សារ នារដូវប្រាំង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ --









រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត។ បើទោះជាស្ថិតក្នុងរដូវប្រាំង ដែលមានធាតុអាកាសក្តៅ ប៉ុន្តែភ្នំខ្នងផ្សារ នៅតែបញ្ចេញសម្រស់តាមរដូវកាលដ៏គួរឱ្យទាក់ទាញដដែល។
ភ្នំខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ តំបន់នេះជាឋានសួគ៌ធម្មជាតិកប់ក្នុងព្រៃក្រាស់ និងជាចំណុចប្រសព្វមុំបីនៃព្រំប្រទល់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។
រូបថត៖ ហុង ម៉េងឡុង





