ឯកឧត្ដម លី ធុជ អញ្ជើញជាអធិបតី ពិធីសម្ពោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន (APOPO)
AKP សៀមរាប ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ —












ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតី ពិធីសម្ពោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន (APOPO) ដែលធ្វើឡើងនៅមាត់ស្ទឹងក្រុងសៀមរាប ខេត្តសៀមរាប នាសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
គួរបញ្ជាក់ដែរថា វីរកណ្តុរ Magawa បានទទួលមេដាយមាស PDSA (People’s Dispensary for Sick Animals) សម្រាប់ភាពក្លាហានក្នុងការជួយសង្រ្គោះជីវិតមនុស្ស ពីចក្រភពអង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ២០០០ ដោយបានរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ លើផ្ទៃដីចំនួន ១៤១ ០០០ ម៉ែត្រក្រឡា ចាប់ពីឆ្នាំ២០១៦-២០២០។
រូបថត៖ ឃុត សៅ





