វត្តពាមប្រជុំរៀបចំសង្ក្រាន្តស្វាគមន៍ឆ្នាំថ្មី មានលេងល្បែងប្រជាប្រិយខ្មែរនិង ការប្រគុំតន្ត្រីសិល្បៈរាំងបទបុរាណ
AKP ខេត្តកណ្តាល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦-- វត្តពាមប្រជុំឬចាស់ៗកាលពីដើមហៅតគ្នាថាវត្តកំពតពុលដែលមានអាយុកា លចំណាស់ក្នុងចំណោមវត្តអារាមមួយចំនួននៅក្នុងស្រុកស្អាងខេត្តកណ្តាល បានកំពុងរៀបចំ សង្ក្រាន្តដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានលេងល្បែងបែបប្រជាប្រិយខ្មែរ ព្រមទាំងការប្រគុំតន្ត្រីសិល្បៈរាំងបែបបុរាណខ្មែរផងដែរ។
សម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ពេលខាងមុខនេះបងប្អូនដែលមានបំណងមកលេងកម្សាន្តឬទស្សនាល្បែងប្រជាប្រិយខ្មែរ ដែលដូនតាខ្មែរយើង បន្សល់ទុកអាចអ ញ្ជើញមកកម្សាន្តវត្តពាមប្រជុំបាន។

វត្តពាមប្រជុំស្ថិតនៅក្នុងឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្តាល។ បើយើងធ្វើដំណើរពីរាជធានី ភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ស្ពានជាច្រើន តែអ្នកដែលមានបំណ ងមកលេងវត្តនេះមានភាពងាយស្រួលរកនោះទេគឺគ្រាន់តែមកដល់ផ្សាព្រែកអំបិល ជិតស្ពានលេខ៣១នោះឃើញខ្លោងទ្វារវត្តពាមប្រជុំហើយ។

ពាក់ព័ន្ធនិងការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ក្រោមការគ្រប់គ្រងនិងការចង្អុលបង្ហាញពីព្រះចៅអធិការវត្តពាមប្រជុំ ព្រះនាម ផេង គីមសេង ដែលប្រគល់ការងារឲ្យព្រះភិក្ខុ បូ សុធាជាអ្នករៀបចង្ក្រាន្តឆ្នាំថ្មីវត្តពាមប្រជុំ មានដី ការថារៀបចំសង្ក្រាន្តឆ្នាំថ្មីនៅវត្តពាមប្រជុំមានកម្មវិធីជាច្រើន ដោយលើកយកទាក់ទង និងល្បែងប្រជាប្រិយខ្មែរមកលេងសម្សាន្ត។ព្រះអង្គមានដីការបញ្ជាក់យ៉ាងដូច្នេះថា៖«ពេលនេះជាពេលវេលាមួយដែលយើងលើកយក ឬគាស់រំលើងបើកកកាយនូវទនៀមទម្លាប់ប្រពៃណីខ្មែរ ដូចជាល្បែង របាំ ប្រជាប្រិយ៍ផ្សេងៗ មាន៖ការវាយក្អម បោះអង្គុញ ទាញព្រាត់ ល្បែងដណ្តើមស្លឹកឈើ ចោលឈូងនិងល្បែងជាច្រើនទៀត។ ជាងនេះនៅថ្ងៃបុណ្យចូលឆ្នាំក៏មានការរៀបចំប្រគុំតន្ត្រីសិល្បៈ ដោយផ្តោតលើ ការប្រគុំច្រៀង បទកន្ទ្រឹម រាំវង់ សារវ៉ាន់ ឡាំឡាវ ពោលគឺបទបុរាណដែលបានបន្សល់ទុកមកមនុស្សជំនាន់ក្រោយ»។

ព្រះអង្គបូ សុធាក៏មានដីការឲ្យដឹងទៀតការរៀបចំសង្ក្រាន្តនៅក្នុងវត្តពាមប្រជុំនេះដើម្បីធ្វើ ការ គាស់រំលើងនូវកេរ្តិ៍មរតកដូនតាខ្មែរយើងដែលបន្សល់ទុកជារាប់រយឆ្នាំមកហើយដើម្បីក្មេងជំនាន់ក្រោយបានស្គាល់។
ព្រះអង្គ មានដីការថាការថែរក្សាវប្បធម៌ដូនតាខ្មែរមានល្បែងប្រជាប្រិយនេះមាននៅក្នុងវត្តអារាមដែលរៀបចំដើម្បីឲ្យយុវជនក្មេងៗជំនាន់ក្រោយបានស្គាល់។
បើតាមព្រះអង្គ បូ សុធាបានឲ្យដឹងអៀតថាសម្រាប់វត្តពាមប្រជុំវិញនឹងមានការរៀបចំតាំងដើម្បី ឲ្យបង ប្អូនមកលេងមានដូចជា៖ រហាត់ទឹក រទះគោ នឹមគោ មួក ល្អី ទ្រ ហ្គីតា និងរបស់ផ្សេងជា ច្រើនទៀត ដែល ទាក់ទង និងរបស់ខ្មែរយើងប្រើប្រាស់ពីសម័យមុន។
ពាក់ព័ន្ធនឹងការរៀបចំសង្ក្រាន្តនេះដែរព្រះអង្គមានដីការបញ្ជាក់ថា«សង្ក្រាន្តនេះមានន័យថារាសីថា ឬវិលជុំ ឬពេលវេលា អីញ្ចឹងខ្មែរយើងតែងតែមានពេលវេលាមួយដែលលេងល្បែង ប្រជា ប្រិយហើយក៏ឱកាសមួយសម្រាប់ខ្មែរយើងតាំងលម្អអ្វីៗដែលជាស្នារដៃរបស់ខ្មែរយើងជំនាន់មុន»។

បើតាមព្រះអង្គបូ សុធាបានឲ្យដឹងសង្គ្រាន្តវត្តពាមប្រជុំនឹងបើកឲ្យមានការលេងល្បែង ប្រជាប្រិយខ្មែរចាប់ពីថ្ងៃទី០៤ ខែមេសាតទៅ។ ការលេងល្បែងក្នុងពិធី សង្ក្រាន្តមាន៖ ល្បែ ងទាញព្រាត់ វាយក្អម ចោលឈូង លាក់កន្សែង និងល្បែងប្រជាប្រិយផ្សេងទៀត។ អ្វីដែលកាន់តែប្លែកសម្រាប់អ្នកដែលមកលេងវត្តពាមប្រជុំនៅថ្ងៃសង្ក្រាន្តចំពោះយុវជនឬអ្នកដែលចង់លេងល្បែងប្រជាប្រិយនោះនឹងមានរៀបចំស្លៀកបំពាក់បែបបុរាណខ្មែរសម្រាប់លេងផងដែរ។
ពាក់ព័ន្ធនឹងសកម្មភាពរៀបចំសង្ក្រាន្តវិញតាមការសង្កេតមានទាំងព្រះសង្ឃ និងបងប្អូនប្រជា ពលរដ្ឋនៅក្បែវត្តបានកំពុងតែមមាញឹកក្នុងការរៀបចំសង្ក្រាន្ត។

សូមជម្រាបថាសូមជម្រាបថាកន្លងមកនេះក្រសួងធម្មការ និងសាសនាបានណែនាំគ្រប់វត្តអារាមឱ្យសហការ ជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន បរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាន នូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ៕
ដោយ៖ ប៊ុនរិទ្ធ





