សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខនិងយកអំណោយប្រគលើគ្រួសាររងគ្រោះដោយអគ្គីភ័យនៅ ស្រុកចំការលើ
AKPកំពង់ចាម ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តមទូច ឆៃ នាយកសាខា តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានចុះសួរសុខទុក្ខនិងយកអំណោយទៅប្រគល់ជូនដល់ គ្រួសារឈ្មោះ អេង វណ្ណ: ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចម្ការលើ រងគ្រោះដោយអគ្គីភ័យ ឆ្លងចរន្តអគ្គិសនី កាលពីម៉ោង ៥ :១៥នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ ធ្វើឲ្យ ផ្ទះតៀមប្រក់សង្កសី ១ខ្នង, ទំហំ៥ម ×៦ ម ត្រូវភ្លើងឆេះអស់ទាំងទាំងស្រុង ។ 
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ទូច ឆៃនាយកសាខា បាន សម្តែងនូវក្តីអាណិតអាសូរនិងចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះនិងបាននាំយកនូវ បណ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់របស់ខេត្ត ពិសេសពិសេស ពីសំណាក់ ឯកឧត្តមនេតសាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែបានមកចិត្តទុកដាក់ អំពី សុខទុក្ខចំពោះ បងប្អូនប្រជាពលរដ្ឋយើងពិសេសចំពោះកក្រុមគ្រួសារដែលរងគ្រោះ ជាយថាហេតុណាមួយ ហើយសម្ដេចតែងតែបានណែនាំដល់ ក្រុមការងារកាកបាទក្រហមចុះជួយដោះស្រាយដល់ជនរងគ្រោះនិងងាយរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយណាឡើយនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពរបស់ខ្លួន ឲ្យមានសុខភាពល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានាជាយថាហេតុណាមួយពិសេស ចំពោះគ្រោះអគ្គីភ័យ ដែលរដូវនេះជារដូវក្តៅ ងាយរងគ្រោះណាស់។

ចំពោះ អំណោយមនុស្សធម៌ ដែល កាកបាទក្រហមខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះ នេះ រួមមាន អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២ យួរ មី ២ កេស ,តង់ធំ២ ,ឃីត២( មុង ភួយ សារុង ក្រម៉ា ) , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១ ០០០ ០០០រៀល ៕
ដោយ៖ ឆាយ ម៉ុត





