ម៉ាឡេស៊ីបើកចំហសម្រាប់ការវិនិយោគលើវិស័យយានយន្តរបស់ចិន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងវិនិយោគ ពាណិជ្ជកម្មនិងឧស្សាហកម្ម (MITI) របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ីនៅតែបើកចំហចំពោះការវិនិយោគលើវិស័យយានយន្តពីប្រទេសចិន ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួនដែលត្រូវបានរចនាឡើង ដើម្បីសម្រួលដល់ការចូលរួមដែលមានតម្លៃខ្ពស់ជាជាងការរឹតបន្តឹងការចូលទីផ្សារ។
រដ្ឋមន្ត្រីក្រសួងនេះ លោក ចូហារី អាប់ឌុល ហ្កានី (Johari Abdul Ghani) បាននិយាយថា ម៉ាកយីហោយានយន្តចិនមានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសម៉ាឡេស៊ី។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណោមម៉ាកយីហោបរទេសចំនួន៣៤ នៅក្នុងទីផ្សារ គឺមកពីប្រទេសចិន រួមមាន ក្រុមហ៊ុន BYDក្រុមហ៊ុន Chery ក្រុមហ៊ុន Jaecoo ក្រុមហ៊ុន Jetour ក្រុមហ៊ុន Havalក្រុមហ៊ុន Wey ក្រុមហ៊ុន MG និងក្រុមហ៊ុន Volvo។
លោកបាននិយាយថា គោលនយោបាយយានយន្តរបស់ប្រទេសម៉ាឡេស៊ីមានលក្ខណៈអភិវឌ្ឍន៍ ដែលមានគោលបំណងជំរុញប្រទេសនេះឆ្ពោះទៅរកការផលិតកម្រិតខ្ពស់ ជាជាងការកំណត់ការប្រកួតប្រជែង។
ប្រទេសនេះមានគោលបំណងដាក់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញក្នុងតំបន់សម្រាប់យានយន្តជំនាន់ក្រោយ។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានអ្នកលក់យានយន្តឯកទេសជាង៥៩២ និងកម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញ ដែលមានសមត្ថភាពគាំទ្រដល់ការផលិតយានយន្តអគ្គិសនី (EV) លំដាប់ពិភពលោក។ លោកបានបន្ថែមថា ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនផលិតដែលមិនត្រឹមតែមកបម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីកសាងសម្រាប់ទីផ្សារពិភពលោកផងដែរ ហើយក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួនត្រូវបានរចនាឡើងដើម្បីបើកចំហរ និងពន្លឿនមហិច្ឆតានោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





