ប្រជាជនអ៊ីរ៉ង់ចូលរួមពិធីបុណ្យសពមេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- ប្រជាជនអ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ដើម្បីចូលរួមពិធីបុណ្យសពរបស់ លោក អាលីរ៉េហ្សា តាងស៊ីរី (Alireza Tangsiri) មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងបុគ្គលិកកងកម្លាំងប្រដាប់អាវុធផ្សេងទៀតដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កងឆ្មាំ IRGC កាលពីថ្ងៃចន្ទបានបញ្ជាក់ថា លោក តាងស៊ីរី បានស្លាប់បន្ទាប់ពីរងរបួសធ្ងន់ធ្ងរខណៈពេលដែលលោកកំពុងបំពេញកាតព្វកិច្ច។
ហ្វូងមនុស្សបានគ្រវីទង់ជាតិអ៊ីរ៉ង់ និងកាន់រូបភាពរបស់មេដឹកនាំកំពូលលោក អាលី ខាមីណី (Ali Khamenei) របស់ប្រទេសអ៊ីរ៉ង់ ដោយបានស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានឱ្យដឹងថា លោក តាងស៊ីរី នឹងត្រូវបញ្ចុះនៅទីក្រុងអាបាដាន់ ភាគនិរតីនៅថ្ងៃសុក្រនេះ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





