មួយរយៈនេះ ធាតុអាកាសនឹងឡើងកម្តៅខ្លាំង សូមបងប្អូនថែទាំសុខភាព ជាពិសេសក្មេងៗសូមឱ្យហូបទឹកឱ្យបានច្រើន
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦--សូមបងប្អូនពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិសារទឹកឱ្យបានច្រើន ព្រោះក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០២ ដល់០៤ ខែមេសា ឆ្នាំ២០២៦នេះ នៅព្រះរាជាណាចក្រកម្ពុជានឹងឡើងរលកកម្ដៅរហូតដល់ ៣៦°C។នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដោយសាររបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ធ្វើឱ្យមានឥទ្ធិពលមកលើព្រះរាជា ណាចក្រកម្ពុជា។
ដោយសារស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅតាមតំបន់មួយនឹងឡើងរលកកម្តៅខ្ពស់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦រួមមាន៖
១-តំបន់វាលទំនាប៖-សីតុណ្ហ ភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសឦ សាន និងទិសបូព៌មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវា ញ ពុំមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ សួស សំរិត





