វប្បធម៌ ទេសចរណ៍ និងគមនាគមន៍ ស្ថិតនៅក្នុងសន្និសីទក្រុមប្រឹក្សាទេសចរណ៍ជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ទំនាក់ទំនងរវាងវិស័យវប្បធម៌ទេសចរណ៍ និងគមនាគមន៍ គឺជាចំណុចសំខាន់នៃសន្និសីទវប្បធម៌ទេសចរណ៍ និងគមនាគមន៍ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាទេសចរណ៍ជាតិ (NTB) ប៊ុលហ្គារី ដែលបានប្រារព្ធឡើងនៅសាកលវិទ្យាល័យសិក្សាបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មានកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៊ុលហ្គារី លោកស្រី អ៊ីរ៉េនា ចចជីវ៉ា (Irena Georgieva)បានចូលរួមវេទិកានេះក្នុងនាមជាភ្ញៀវផ្លូវការ។
តំណាងប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នវប្បធម៌ វិស័យទេសចរណ៍ និងស្ថាប័នសិក្សា បានចូលរួមក្នុងសន្និសីទនេះ។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាស៊េរី ដែលប្រារព្ធខួបលើកទី១២ នៃក្រុមប្រឹក្សា NTB។គំនិតផ្តួចផ្តើមនៃការប្រារព្ធខួប ដែលមានទីភ្នាក់ងារសារព័ត៌មាន BTA ជាដៃគូរបស់ខ្លួនណេះ ត្រូវបានធ្វើឡើងក្រោមបាវចនា «គន្លឹះទាំង៤ សម្រាប់ទេសចរណ៍ប្រកបដោយចីរភាព - វប្បធម៌ ធម្មជាតិ អាហារ និងនវានុវត្តន៍»។ការប្រារព្ធខួបនេះស្ថិតនៅក្រោមការឧបត្ថម្ភរបស់ប្រធានាធិបតីប៊ុលហ្គារី លោកស្រី អ៊ីលីអាណា អាយអូតូវ៉ា (Iliana Iotova) និងជាមួយភាពជាដៃគូស្ថាប័នរបស់ក្រសួងទេសចរណ៍។
ទេសចរណ៍វប្បធម៌បានធ្វើឱ្យប្រទេសប៊ុលហ្គារីអាចទាក់ទាញភ្ញៀវទេសចរបាន ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលមិនមែនគ្រាន់តែសម្រាប់រដូវក្ដៅ និងរដូវរងាប្រពៃណីប៉ុណ្ណោះទេ ដោយលោកស្រី ប៉ូលីណា ការ៉ាស្តូយ៉ាណូវ៉ា (Polina Karastoyanova) នាយកប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍ជាតិ(NTB) បាននិយាយ «តាមពិតទៅ វប្បធម៌បម្រើជាយន្តការដ៏មានឥទ្ធិពលមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរ ដែលរហូតមកដល់ពេលថ្មីៗនេះ វាកំពុងផ្តោតសំខាន់ទៅលើប្រទេសនានានៅមជ្ឈិមបូព៌ា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





