លោក ម៉ូរីណារី វ៉ាតាណាបេ ប្រធាន FIG បើកការប្រកួតពានរង្វាន់កាយសម្ព័ន្ធពិភពលោកនៅទីក្រុងសូហ្វីយ៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- លោក ម៉ូរីណារី វ៉ាតាណាបេ (Morinari Watanabe) ប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ (FIG) បានបើកការប្រកួតពានរង្វាន់កាយសម្ព័ន្ធពិភពលោកជាផ្លូវការនៅទីក្រុងសូហ្វីយ៉ា។
នៅក្នុងសុន្ទរកថារបស់លោក លោក វ៉ាតាណាបេ បានកត់សម្គាល់ថា«ផ្កានិទាឃរដូវកំពុងរីកដុះដាលនៅក្នុងទីក្រុងសូហ្វីយ៉ា» ហើយលោកបានប្រៀបធៀបផ្កានោះទៅនឹងអត្តពលិកដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ ដោយបង្ហាញពីក្តីសង្ឃឹមថា សន្តិភាពនឹងកើតឡើងក្នុងពេលឆាប់ៗនេះហើយកីឡាអាចរួមចំណែកដល់វាបាន។
រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាប៊ុលហ្គារី លោក ឌីមីតារ អ៊ីលីវ(Dimitar Iliev) បានកោតសរសើរចំពោះប្រពៃណីដ៏រឹងមាំរបស់ប្រទេសប៊ុលហ្គារីក្នុងវិស័យកាយសម្ព័ន្ធ ហើយបានថ្លែងអំណរគុណដល់អ្នករៀបចំព្រឹត្តិការណ៍នេះចំពោះការរៀបចំដ៏ល្អឥតខ្ចោះ ដោយជូនពរអ្នកចូលរួមទាំងអស់ទទួលបានជោគជ័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





