អង្គការ UNDP និងក្រសួងទេសចរណ៍ធ្វើយុទ្ធនាការរួមគ្នាដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ -- ដើម្បីលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព អង្គការ យូអិនឌីភី UNDP និងក្រសួងទេសចរណ៍ Ministry of Tourism Cambodia ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ កូកា-កូឡា បានចាប់ផ្តើមយុទ្ធនាការរួមគ្នាក្រោមមូលបទ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។

បើតាមអង្គការ យូអិនឌីភី UNDP នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ទន្លេទទួលរងផលប៉ះពាល់ពីកាកសំណល់ប្លាស្ទិក ដែលបង្ករឡើងដោយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង ពីសកម្មភាពទេសចរណ៍ និងការប្រើប្រាស់ប្រចាំថ្ងៃ ។កាកសំណល់ប្លាស្ទិកបំពុលផ្លូវទឹក ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងបទពិសោធន៍របស់ភ្ញៀវទេសចរ។



ដោយ ណយ នឿន (ប្រភព៖UNDP)





