កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពី "ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦—









លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) រៀបចំកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពី "ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា ជូនថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងអញ្ជើញជាវាគ្មិនដោយ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការ គ.ប.ឆ.ប. នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
រូបថត៖ សិរី ឧត្តម





