ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញទស្សនកិច្ច ក្រុមហ៊ុន Tri Nam Group and Pacific Digital Technology DT&TM Joint Stock Company នៅហាណូយ
AKP ហាណូយ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦–










ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញទស្សនកិច្ច និងទទួលជួបសម្ដែងការគួរសមជាមួយលោក Do Ba Dan ប្រធានក្រុមហ៊ុន Tri Nam Group and Pacific Digital Technology DT&TM Joint Stock Company នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសវិស័យព័ត៌មាន ដែលអាចជួយឱ្យមានការផ្លាស់ប្តូរព័ត៌មានយ៉ាងឆាប់រហ័ស និងប្រសើរឡើង ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។
រូបថត៖ ឡុង ឧស្សាហ៍





