ស.ស.យ.ក. និងរដ្ឋបាលស្រុកស្រីស្នំ រៀបចំពិធីពិសាអាហារសាមគ្គី និងល្បែងប្រជាប្រិយ ជាមួយបងប្អូនជនភៀសសឹក
AKP សៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦—









សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ រៀបចំពិធីពិសាអាហារសាមគ្គី និងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ និងដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពរីករាយជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកស្រីស្នំ និងដើម្បីជំរុញការរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាខេត្តសៀមរាប។
រូបថត៖ ឃុត សៅ





