រូបថតប្រចាំសប្តាហ៍៖ ទស្សនីយភាពដ៏អស្ចារ្យបំផុតទាំង៣ ក្នុងខែមីនា នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦--







ក្នុងខែមីនា ឆ្នាំ២០២៦នេះ មានបាតុភូតដ៏អស្ចារ្យនៃសមរាត្រី (Equinox) នៅទីតាំងចំនួន៣ នៅ រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នោះគឺ ១) ថ្ងៃរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ២) ថ្ងៃលិចចំកំពូលខ្លោងទ្វារតាកាវ ៣) ថ្ងៃលិចចំកំពូលប្រាសាទបាគង។
ទស្សនីយភាពដ៏សែនអស្ចារ្យនេះ មិនមែនជាការចៃដន្យទេ ប៉ុន្តែជាភាពអស្ចារ្យ និងភាពឈ្លាសវៃឥតខ្ចោះផ្នែកវិស្វកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្មប្រាសាទឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរនៃសកលលោក។
រូបថត៖ ឃុត សៅ





