លោក ពូទីន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមនៅវិមានក្រឹមឡាំង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) នៅការិយាល័យតំណាងនៃវិមានព្រឹទ្ធសភា ក្នុងវិមានក្រឹមឡាំង។
កិច្ចប្រជុំនេះ គឺជាចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់នាយករដ្ឋមន្ត្រីវៀតណាម ដែលបានចាប់ផ្តើមជាមួយនឹងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin)។ក្នុងអំឡុងពេលនោះ លោក ផាម មិញជីញ បានជួបជាមួយប្រធានសភារុស្ស៊ីលោកស្រី វ៉ាលេនទីណា ម៉ាតវីអេនកូ (Valentina Matvienko) និងលោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ព្រមទាំងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ែរហ្គេ ស៊យហ្គូ (Sergey Shoigu)។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)បានពិពណ៌នាអំពីដំណើរការនៃកិច្ចចរចារវាងរុស្ស៊ី និងវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា មានផលិតភាពខ្ពស់ ហើយកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែលរចនាដោយរុស្ស៊ីនៅវៀតណាម គឺជារបកគំហើញមួយ។
កិច្ចប្រជុំចុងក្រោយរវាងមេដឹកនាំរុស្ស៊ី និងនាយករដ្ឋមន្ត្រីវៀតណាមបានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំមុន នៅពេលដែលអ្នកនយោបាយទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមអង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





