ស.ស.យ.ក. សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំ «សង្ក្រាន្តវត្តបូណ៌ខ្នារតេជោ»
AKP សៀមរាប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--







សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកក្រឡាញ់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ រៀបចំ «សង្ក្រាន្តវត្តបូណ៌ខ្នារតេជោ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
សង្ក្រាន្តវត្តបូណ៌ខ្នារតេជោ រៀបចំឡើងដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ក៏ដូចជាការផ្ដល់ភាពរីករាយ និងលើកទឹកចិត្តគ្រួសារភៀសសឹក ដែលកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
រូបថត៖ ឃុត សៅ





