រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានការចរចាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាឱ្យបានឆាប់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអង្គារ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាឱ្យចាប់យកឱកាសសម្រាប់សន្តិភាព និងចាប់ផ្តើមការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេដ អាបាស់ អារ៉ាកជី (Seyed Abbas Araghchi)៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





