រុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦៧គ្រឿងលើតំបន់ចំនួន ១២ ក្នុងរយៈពេល ៧ម៉ោង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៦៧គ្រឿងលើតំបន់ចំនួន ១២ ក្នុងរយៈពេល ៧ម៉ោងកាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ចរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៧គ្រឿងចាប់ពីម៉ោង ១:០០នាទីរសៀលម៉ោងនៅទីក្រុងមូស្គូ ដល់ម៉ោង ៨:០០នាទីយប់ម៉ោងនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Leningrad តំបន់ Kursk តំបន់ Kaluga តំបន់ Tula តំបន់ Ryazan តំបន់ Bryansk តំបន់ Belgorod តំបន់ Smolensk តំបន់ Oryol និងតំបន់ Yaroslavl ក៏ដូចជាតំបន់ទីក្រុងមូស្គូផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





