ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ទេសចរណ៍សំបូរព្រៃគុក
AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--







ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) អមដំណើរដោយតំណាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក អញ្ជើញធ្វើទស្សនកិច្ចអំពីសក្តានុពលទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
រូបថត៖ AKP-កំពង់ធំ





