កិច្ចប្រជុំពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦--








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដា្ឋននៃអគ្គលេខាធិការដ្ឋានអគ្គនាយកដា្ឋន និងអង្គភាពថ្នាក់ជាតិរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ នាសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា និងប្រធាននាយកដ្ឋានមួយចំនួនទៀត។
រូបថត៖ ខឹម សុវណ្ណារ៉ា





