សហរដ្ឋអាមេរិកបញ្ចេញប្រេងចំនួន ៤២,៥លានបារ៉ែលជាលើកដំបូងក្នុងចំណោមប្រេង ១៧២លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបែងចែកប្រេងឆៅចំនួន៤២,៥លានបារ៉ែលដំបូងពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួនទៅឱ្យក្រុមហ៊ុនប្រេង ក្នុងចំណោមចំនួនសរុប ១៧២លានបារ៉ែលដែលបានគ្រោងទុក។
ឯកសារនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដំណាក់កាលដំបូងនៃការបញ្ចេញប្រេងចំនួន ៤២,៥លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ ការដឹកជញ្ជូនបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ក្រសួងថាមពលបានរំពឹងថា ក្រុមហ៊ុនដែលទទួលបានប្រេងពីទុនបម្រុងយុទ្ធសាស្ត្រនៅដំណាក់កាលដំបូងនេះនឹងបំពេញបន្ថែមវាឱ្យបានចំនួនសរុប ៥៥លានបារ៉ែល។
កាលពីថ្ងៃទី១២ ខែមីនា ក្រសួងថាមពលសហរដ្ឋអាមេរិកបានប្រកាសថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងសរុបចំនួន ១៧២លានបារ៉ែលពីទុនបម្រុងជាតិយុទ្ធសាស្ត្រក្នុងរយៈពេល ១២០ថ្ងៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





