អ្នកការទូតកំពូលតួកគីរំពឹងថា សង្គ្រាមឈូងសមុទ្រនឹងអូសបន្លាយរយៈពេល ២-៣សប្តាហ៍ទៀត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន់ ហ្វីដេន (Hakan Fidan) បានប្រាប់អ្នកសារព័ត៌មានដោយធ្វើអត្ថាធិប្បាយទៅលើលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនានាក្នុងតំបន់ថា សង្គ្រាមនៅឈូងសមុទ្រពែរ្សអាចមានរយៈពេល ២-៣សប្តាហ៍ទៀត។
លោករដ្ឋមន្រ្តីត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TRT ដែលបាននិយាយថា «អ្នកខ្លះនិយាយថា សង្គ្រាមឈូងសមុទ្រនឹងមានរយៈពេល២-៣សប្តាហ៍ទៀត។ ជាការពិតណាស់ ជំហររបស់សហរដ្ឋអាមេរិកនឹងមានសារៈសំខាន់។ ចំពោះអ៊ីស្រាអែលវិញ ខ្លួនកំពុងព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព។ មនុស្សកាន់តែច្រើនឡើងៗកំពុងបង្ហាញជំហរដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺខុសគ្នា ដែលអាចអូសបន្លាយសង្គ្រាម»។
លោក ហ្វីដេន បានបន្ថែមថា «កិច្ចចរចាទំនងជាមិនកើតឡើងទេដរាបណាសង្គ្រាមនៅតែបន្ត»។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពាក្យរបស់លោក បទឈប់បាញ់រយៈពេលខ្លីដែលមានគោលបំណងវាយតម្លៃការរំពឹងទុកសម្រាប់កិច្ចចរចាមិនអាចត្រូវបានច្រានចោលនោះទេ។ អ្នកការទូរកំពូលតួកគីរូបនេះបានកត់សម្គាល់ថា «បញ្ហាមិនមែនថាមិនមានផែនការបញ្ចប់សង្គ្រាមនោះទេ។ បញ្ហាគឺថា អ៊ីស្រាអែលមិនចង់បានសន្តិភាព»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





