បេសកជនពិសេស៖ កិច្ចពិគ្រោះយោបល់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មានបំណងដោះស្រាយបញ្ហាជម្លោះ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា គណៈប្រតិភូសហរដ្ឋអាមេរិកបានធ្វើកិច្ចពិគ្រោះយោបល់ប្រកបដោយស្ថាបនាជាមួយតំណាងអ៊ុយក្រែន ស្តីពីបញ្ហាដែលត្រូវការដំណោះស្រាយសម្រាប់ដំណោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា «ថ្ងៃនេះ នៅរដ្ឋផ្លរីដាគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើកិច្ចប្រជុំប្រកបដោយស្ថាបនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាបន្តបន្ទាប់ដោយកិច្ចពិភាក្សាផ្តោតទៅលើការបង្រួម និងដោះស្រាយចំណុចដែលនៅសេសសល់ ដើម្បីខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ»។
លោក វីតកូហ្វ បានបន្ថែមថា «យើងស្វាគមន៍ចំពោះការចូលរួមជាបន្តបន្ទាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយទទួលស្គាល់អំពីសារៈសំខាន់របស់វាចំពោះស្ថិរភាពសកលលោកកាន់តែទូលំទូលាយ ហើយសូមអរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការដឹកនាំជាបន្តបន្ទាប់របស់លោកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





