អត្តពលិកជាតិ និងអន្ដរជាតិ ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦--









អត្តពលិកជាតិ និងអន្ដរជាតិប្រមាណ ១៥ ០០០នាក់ មកពី ៤១ប្រទេស នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ ខណៈអ្នករត់បរទេសដែលចូលរួមច្រើនជាងគេ គឺមានហ្វីលីពីន ឥណ្ឌូនេស៊ី និងចិន។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុផងដែរ។
រូបថត៖ យឹម សុវឌ្ឍនា





