តាជីគីស្ថានបញ្ជូនជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានប្រធានាធិបតីតាជីគីស្ថាន បានឱ្យដឹងថា រដ្ឋាភិបាលតាជីគីស្ថានបានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាជនអ៊ីរ៉ង់តាមការណែនាំរបស់ប្រធានាធិបតីតាជីគីស្ថាន លោក អេម៉ូម៉ាលី រ៉ាហ៍ម៉ុន (Emomali Rahmon) ។
រដ្ឋាភិបាលតាជីគីស្ថានបាននិយាយថា ជំនួយមនុស្សធម៌របស់ប្រទេសតាជីគីស្ថានមានចំនួនសរុប ៣.៦១០តោន រួមទាំងថ្នាំពេទ្យចំនួន៤៥តោន ក៏ដូចជាផលិតផលអនាម័យមួយចំនួនធំ សម្លៀកបំពាក់កុមារផលិតផលអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។
យោងតាមទីភ្នាក់ងារសារព័ត៌មានបានឱ្យដឹងថា ក្បួនរថយន្តជំនួយមនុស្សធម៌ដែលមានរថយន្តដឹកទំនិញធំៗចំនួន ១១០គ្រឿងបានចេញដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





