ស្លាប់ ៦នាក់ និងរបួស ២៤នាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបៃរូត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងសុខាភិបាលសាធារណៈលីបង់បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៦នាក់ត្រូវបានសម្លាប់ និង ២៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ២លើកលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់កាលពីព្រឹកព្រលឹមថ្ងៃពុធ។
ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់គឺជាការសន្និដ្ឋានបឋម ហើយក្រុមជួយសង្គ្រោះបានរកឃើញសាកសពពីកន្លែងកើតហេតុ ដោយក្រសួងបានបន្ថែមថា អត្តសញ្ញាណជនរងគ្រោះនឹងត្រូវបានកំណត់បន្ទាប់ពីការធ្វើតេស្ត DNA។
យោងតាមរបាយការណ៍មុនៗបានឱ្យដឹងថា ការវាយឆ្មក់ទាំងនេះបានកំណត់គោលដៅលើស្រុក Zkak Blat និងស្រុក Basta Tahta ក្នុងទីក្រុងបៃរូត។
ក្រុមហេសបូឡាហ៍គឺជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ដែលគ្រប់គ្រងភាគខាងត្បូងលីបង់ភាគច្រើនបានបើកការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី២ ខែមីនា ក្រោយពីរថ្ងៃបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីណី (Ali Khamenei)។
ក្រោយមកអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងក្រុមនេះ រួមទាំងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីក្រុងបៃរូត និងតំបន់ជុំវិញរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





