លោក ដូណាល់ ត្រាំ និយាយថា សម្ព័ន្ធមិត្តអាម៉េរិកស្ទាក់ស្ទើរក្នុងការចូលរួមប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ --
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donal Trump) បាននិយាយថា សម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនរបស់ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងថា ពួកគេនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ទេ។
លោកបានសរសេរនៅលើវេទិកា Truth Social របស់លោកថា "សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្តណាតូភាគច្រើនរបស់យើងថា ពួកគេមិនចង់ចូលរួមជាមួយប្រតិបត្តិការយោធារបស់យើងប្រឆាំងនឹងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាទេ។ ដោយសារតែយើងទទួលបានជោគជ័យផ្នែកយោធាបែបនេះ យើងលែងត្រូវការ ឬចង់បានជំនួយពីប្រទេសនៃអង្គការណាតូទៀតហើយ - យើងមិនដែលធ្វើដូច្នេះទេ! ដូចគ្នានេះដែរ ជប៉ុន អូស្ត្រាលី ឬកូរ៉េខាងត្បូង"។
លោកបានបន្ថែមថា "យើងមិនត្រូវការជំនួយពីនរណាម្នាក់ទេ"៕
ដោយ: យា ចិន្តាខន្តី (ប្រភព: តាសស៍)





