មេដឹកនាំសហរដ្ឋអាមេរិកនិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនអាចនឹងពន្យារពេលប្រហែលមួយខែ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសចិន ដែលគ្រោងធ្វើឡើងនៅចុងខែមីនាដល់ដើមខែមេសា អាចត្រូវបានពន្យារពេល ដោយសារតែប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។
ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតម្នាក់អំពីថា តើដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតាមកាលវិភាគឬអត់នោះ លោកបាននិយាយនៅឯសេតវិមានថា «ខ្ញុំមិនដឹងទេ យើងកំពុងធ្វើការលើវាឥឡូវនេះ» ដោយលោកបាននិយាយបន្ថែមថា ដោយសារតែសង្គ្រាម សហរដ្ឋអាមេរិកបានស្នើសុំឱ្យដំណើរទស្សនកិច្ចនេះត្រូវបានពន្យារពេលប្រហែលមួយខែ។
លោកបានប្រាប់អ្នកសារព័ត៌មានថា «យើងបានស្នើសុំឱ្យយើងពន្យារពេលវាប្រហែលមួយខែ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





