រដ្ឋបាលសហរដ្ឋអាមេរិកស្នើសុំឱ្យប្រធានាធិបតីគុយបាចុះចេញពីតំណែង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- កាសែតញូវយ៉កថាមស៍ បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មានបំណងចង់ឱ្យលោក មីហ្គែល ឌីអាស-កាណែល (Miguel Diaz-Canel) លាលែងពីតំណែងជាប្រធានាធិបតីគុយបា។
យោងតាមកាសែតនេះ បានឱ្យដឹងថា ការដកមេដឹកនាំគុយបាបច្ចុប្បន្នចេញពីតំណែងនឹងអាចអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ រួមទាំងការពង្រីកឱកាសសម្រាប់បណ្តាក្រុមហ៊ុនរបស់អាម៉េរិកផងដែរ។
នៅពេលមុននេះ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា លោកនឹងមានកិត្តិយសក្នុងការ «ដណ្តើមយកប្រទេសគុយបា»។ ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែតញូវយ៉កថាមស៍ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកមិនមានបំណងផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ប្រទេសមួយនោះទេ។ លោកស្វែងរកការធ្វើឱ្យរបបនេះចុះខ្សោយ ដែលមិនអាចធ្វើទៅបានក្រោមការដឹកនាំរបស់«អ្នកកាន់អំណាចដ៏រឹងរូស» លោក មីហ្គែល ឌីអាស-កាណែល និងរដ្ឋបាលរបស់លោក។ នេះបើយោងតាមកាសែតនោះបានចេញផ្សាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





