សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខជូនប្រទេសជាតិ
AKP ក្រចេះ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--










សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ខណៈពិធីនេះបានប្រព្រឹត្តទៅនៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលទី១៦ ខែមីនា ឆ្នាំ២០២៦។
ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម តំណាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនរូប។
រូបថត៖ ខឹម សុវណ្ណារ៉ា





