ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត ពីអង្គការសុខភាពពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ --








ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ពិធីទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត ពីលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) រួមមាន៖ ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារវេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នា២០២៦ នៅទីស្តីការក្រសួងសុខាភិបាល រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងសុខាភិបាល





