អ្នកតាក់តែងច្បាប់ចិនអនុម័តផែនការឆ្នាំ២០២៦ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
AKP ប៉េកាំង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- អ្នកតាក់តែងច្បាប់ចិន នៅក្នុងពិធីបិទសម័យប្រជុំលើកទី៤ នៃសមាជប្រជាជនជាតិចិនលើកទី១៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយស្តីពីការអនុវត្តផែនការឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងផែនការឆ្នាំ២០២៦ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបានអនុម័តផែនការឆ្នាំ២០២៦។
គួរបញ្ជាក់ថា សម័យប្រជុំនៃសមាជប្រជាជនជាតិចិន គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិន ដែលពិនិត្យ និងពិភាក្សាទៅលើសមិទ្ធិផលនៃការអនុវត្តការងារក្នុងឆ្នាំកន្លងមក និងធ្វើការអនុម័តទៅលើរបាយការណ៍ និងច្បាប់សំខាន់ៗមួយចំនួន៕
ដោយ: យា ចិន្តាខន្តី (រូបភាព: ស៊ីនហួ)





