ពិធីបិទសម័យប្រជុំលើកទី៤ នៃសមាជប្រជាជនជាតិចិនលើកទី១៤ ឆ្នាំ២០២៦
AKP ប៉េកាំង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ — សម័យប្រជុំលើកទី៤ នៃសមាជប្រជាជនជាតិចិនលើកទី១៤ ឆ្នាំ២០២៦ (NPC) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កំពុងធ្វើពិធីបិទនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅសាលធំប្រជាជនចិន ក្មុងទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយនឹងអនុម័តទៅលើរបាយការណ៍របស់រដ្ឋាភិបាល និងច្បាប់សំខាន់ៗមួយចំនួន។
គួរបញ្ជាក់ថា សម័យប្រជុំនៃសមាជប្រជាជនជាតិចិន គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិន ដែលពិនិត្យ និងពិភាក្សាទៅលើសមិទ្ធិផលនៃការអនុវត្តការងារក្នុងឆ្នាំកន្លងមក និងធ្វើការអនុម័តទៅលើរបាយការណ៍ និងច្បាប់សំខាន់ៗមួយចំនួន៕
ដោយ: យា ចិន្តាខន្តី (រូបភាព: ស៊ីនហួ)





