ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងសេអ៊ូលបានដាក់បដាដែលមានរូបភាពរបស់លោក ខាមីណី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ -- យោងតាមប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃពុធថា ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងសេអ៊ូលបានដាក់បដាមួយដែលមានរូបភាពអតីតមេដឹកនាំ លោក អាយ៉ាតូឡា អាលី ខាមីណី (Ayatollah Ali Khamenei) និងចោទប្រកាន់ចំពោះ «ឧក្រិដ្ឋជនសង្គ្រាម»។
ប្រភពព័ត៌មានការទូតបាននិយាយថា ស្ថានទូតស្ថិតនៅក្នុងស្រុកយ៉ុងសាន កណ្តាលទីក្រុងសេអ៊ូលថ្មីៗនេះបានដំឡើងបដានៅលើជញ្ជាំងខាងក្រៅអគារដែលមានរូបភាពលោក ខាមីណី និងឃ្លាភាសាអង់គ្លេសថា «តើពេលណាពិភពលោកនឹងទទួលខុសត្រូវចំពោះឧក្រិដ្ឋជនសង្គ្រាម?» ។
ប្រភពព័ត៌មានក៏បាននិយាយផងដែរថា «ការសម្លាប់រង្គាលស្ត្រី និងកុមារគឺមិនអាចអត់ទោសឱ្យបាន ឬមិនអាចបំភ្លេចបាន» ដោយបានដាក់រូបភាពកុមារ និងស្ត្រីរាប់សិបនាក់នៅលើផ្ទៃខាងក្រោយនៃផែនទីរបស់ប្រទេសអ៊ីរ៉ង់។
បដានេះហាក់ដូចជាសំដៅទៅលើសិស្សសាលាដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ និងដើម្បីចោទប្រកាន់ប្រទេសទាំងនោះពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ប្រភពព័ត៌មានបាននិយាយថា ក្រសួងការបរទេសទីក្រុងសេអ៊ូលមិនបានស្នើសុំឱ្យដកបដានេះចេញនោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





