ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារឯកឧត្តមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅប្រទេសសិង្ហបុរី
AKP សិង្ហបុរី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦—








ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្រោយជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានរៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ផងដែរ។
រូបថត៖ ក្រសួងការបរទេស





