ពិធីបិទសន្និសីទប្រឹក្សានយោបាយប្រជាជនចិនឆ្នាំ២០២៦
AKP ប៉េកាំង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ — សន្និសីទប្រឹក្សានយោបាយប្រជាជនចិនឆ្នាំ២០២៦ (CPPCC) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ មកនោះ បាទធ្វើពិធីបិទនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ នៅសាលធំប្រជាជនចិន ក្មុងទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងមានសមាជិក CPPCC ចំនួន ២.០៥៩នាក់ចូលរួម។
នៅក្នុងពិធីបិទសន្និសីទ CPPCC នេះ បានប្រកាសពីការអនុម័តទៅលើរបាយការណ៍ ស្តីពីការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃ CPPCC របាយការណ៍ ស្តីពីការងារនៃសំណើ CPPCC និងរបាយការណ៍ស្តីពីការពិនិត្យសំណើ។
គួរបញ្ជាក់ថា សន្មិសីទ CPPCC គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់រដ្ឋាភិបាល ចិន ដែលពិនិត្យ និងពិភាក្សាទៅលើសមិទ្ធិផលនៃការអនុវត្តការងារក្នុងឆ្នាំកន្លងមក និងដាក់ចេញនៅនូវសំណើ និងផែនការអនុវត្តសម្រាប់ឆ្នាំបន្ទាប់។ សន្និសីទ CPPCC ឆ្នាំ២០២៦ នេះ ជាឆ្នាំកត់សម្គាល់ ព្រោះជាឆ្នាំដំបូងនៃផែនការប្រាំឆ្នាំលើកទី១៥ របស់រដ្ឋាភិបាលចិន៕
ដោយ: យា ចិន្តាខន្តី (រូបភាព: ស៊ីនហួ)





