ប៉ាគីស្ថានរាយការណ៍ពីករណីជំងឺស្វិតដៃជើងព្រៃលើកដំបូងនៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអាជ្ញាធរលុបបំបាត់ជំងឺស្វិតដៃជើងរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាគីស្ថានបានបញ្ជាក់ពីករណីជំងឺស្វិតដៃជើងព្រៃលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៦ ចំពោះកុមារអាយុបួនឆ្នាំម្នាក់នៅក្នុងខេត្តស៊ីនដាភាគខាងត្បូងប្រទេស។
យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិសម្រាប់ការលុបបំបាត់ជំងឺស្វិតដៃជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនេះត្រូវបានរកឃើញនៅក្នុងស្រុកស៊ូចាវ៉ាល់តាមរយៈបណ្តាញឃ្លាំមើលជំងឺស្វិតដៃជើងជាតិ។
អាជ្ញាធរបាននិយាយថា គំនិតផ្តួចផ្តើមលុបបំបាត់ជំងឺស្វិតដៃជើងកំពុងវិភាគស្ថានភាពដើម្បីកំណត់ការឆ្លើយតបដ៏ល្អបំផុតដើម្បីការពារការចម្លងមេរោគបន្ថែមទៀត។
ប្រទេសប៉ាគីស្ថាននៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានមេរោគស្វិតដៃជើងព្រៃ។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីបាននិយាយថា ការលុបបំបាត់ជំងឺនេះនៅតែស្ថិតក្នុងដៃដោយសារតែកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាបន្តបន្ទាប់។
នៅឆ្នាំ២០២៦ ប្រទេសប៉ាគីស្ថានបានធ្វើយុទ្ធនាការប្រឆាំងជំងឺស្វិតដៃជើងទូទាំងប្រទេសរួចហើយ ដែលបានចាក់វ៉ាក់សាំងដល់កុមារជាង៤៥លាននាក់ ខណៈដែលយុទ្ធនាការជាតិបន្ទាប់ត្រូវបានគ្រោងទុកសម្រាប់ខែមេសា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





