វត្តកែវសិក្ខាគិរីស្វារៈ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
AKP ព្រះវិហារ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ --





វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។
ភ័ស្តុតាងទាំងនេះ បង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងដោយកងកម្លាំងឈ្លានពានថៃ ដែលបានរំលោភច្បាប់សង្គ្រាម និងច្បាប់អន្តរជាតិ ដែលបានចែងយ៉ាងច្បាស់ថា មូលដ្ឋានស៊ីវិល និងប្រជាជនស៊ីវិល នឹងមិនត្រូវជ្រើសជាគោលដៅនៅក្នុងសង្រ្គាមជាដាច់ខាត។
រូបថត៖ ខឹម សុវណ្ណារ៉ា





