ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ក្រោមប្រធានបទសំខាន់ៗចំនួន ២
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦–







ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ក្រោមប្រធានបទ៖ ១)ការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ៖ ផលបច្ច័យលើស្ថាប័នតំបន់ និងអន្តរជាតិ និង ២) ជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់អនាគត។
រូបថត៖ ក្រសួងការបរទេស





