អនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះសួរសុខទុក្ខប្រជាជនភៀសសឹកកម្ពុជា នៅជំរំវត្តកណ្តោល
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦–









គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១២ប្រទេស អញ្ជើញចុះសួរសុខទុក្ខប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សរុប ១ ៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ដំណើរចុះសួរសុខទុក្ខនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
រូបថត៖ ក្រសួងការពារជាតិ





