ឆ្នាំ២០២៥ ក្លាយជាឆ្នាំដ៏សំខាន់មួយនៅក្នុងដំណើរការទំនើបកម្មរបស់ប្រទេសចិន
AKP ប៉េកាំង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- នៅក្នុងពិធីបើកនៃសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នៅសាលប្រជុំធំប្រជាជនក្នុងទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិ CPPCC បាននិយាយថា ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយនៅក្នុងដំណើរការទំនើបកម្មរបស់ប្រទេសចិន។
លោកបាននិយាយថា ដោយប្រឈមមុខនឹងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងមិនស្ថិតស្ថេរ ព្រមទាំងភារកិច្ចក្នុងស្រុកដ៏លំបាក គឺការកែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ដែលមានសមមិត្ត ស៊ី ជីនពីង (Xi Jinping) ជាអ្នកដឹកនាំ បានរួបរួមគ្នា និងដឹកនាំបក្សទាំងមូល និងប្រជាជនគ្រប់ក្រុមជនជាតិទាំងអស់នៅទូទាំងប្រទេស ឱ្យជំនះការលំបាក និងខិតខំឆ្ពោះទៅមុខ សម្របសម្រួលស្ថានភាពទាំងក្នុងស្រុក និងអន្តរជាតិ ដោយសម្រេចបាននូវគោលដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំ។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានរីកចម្រើនទៅមុខក្រោមសម្ពាធ អភិវឌ្ឍន៍ឆ្ពោះទៅរកស្តង់ដារថ្មី និងខ្ពស់ជាងមុន។ កម្លាំងផលិតភាពដែលមានគុណភាពថ្មីបានអភិវឌ្ឍឥតឈប់ឈរ។ ការកែទម្រង់ និងការបើកចំហរបានឈានទៅមុខជាជំហានៗ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានាកាន់តែប្រសើរឡើង។ ស្ថិរភាពសង្គមត្រូវបានរក្សា។ ផែនការប្រាំឆ្នាំលើកទី១៤ បានបញ្ចប់ដោយជោគជ័យ ដោយកម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កម្លាំងការពារជាតិ និងកម្លាំងជាតិទាំងមូលរបស់ប្រទេសខ្ញុំបានឈានដល់កម្ពស់ថ្មី និងទំនើបកម្មបែបចិនបានឈានទៅមុខជាជំហានថ្មីៗនិងរឹងមាំ។ នេះជាការបញ្ជាក់នៅក្នុងរបាយការណ៍ ស្តីពីសមិទ្ធិផលការងារដែលត្រូវបានអានដោយលោក វ៉ាង ហ៊ូនីង ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CPPCC នៅក្នុងសម័យប្រជុំនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (រូបភាព៖ ក្រសួងការបរទេស)





