ជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ១១០នាក់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហាមឌុលឡាហ៍ ហ្វីតរ៉ាត់ (HamdullahFitrat) បានប្រកាសកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានជនស៊ីវិល១១០នាក់ រួមទាំងស្ត្រី និងកុមារ ៦៥នាក់ត្រូវបានសម្លាប់ និង ១២៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន និងការបាញ់ផ្លោងកាំភ្លើងធំទូទាំងប្រទេសអាហ្វហ្គានីស្ថាន ចន្លោះថ្ងៃទី២១ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា។
យោងតាមមន្ត្រីអាហ្វហ្គានីស្ថានបានឱ្យដឹងថា បន្ថែមពីលើចំនួនអ្នកស្លាប់ដោយសារមនុស្ស ជម្លោះនេះបានបណ្តាលឱ្យមានការខូចខាតសម្ភារៈយ៉ាងច្រើន ដោយមានផ្ទះសម្បែងចំនួន ៣៥៣ខ្នងត្រូវបានបំផ្លាញទាំងស្រុងមណ្ឌលសុខភាពមួយត្រូវបានខូចខាត និងសាលារៀនមួយត្រូវបានរងផលប៉ះពាល់។
ភាពតានតឹងផ្នែកយោធារវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងការបាញ់ប្រហារគ្នាជាច្រើនលើក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





