បារាំង៖ ខ្លួនបានត្រៀមរួចជាស្រេចដើម្បីចូលរួមក្នុងការការពារប្រទេសជាប់ឈូងសមុទ្រ និងប្រទេសហ្ស៊កដានី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសបារាំងលោក ជីន ណូអែល បាររ៉ុត (Jean-Noel Barrot) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការការពារប្រទេសជាប់ឈូងសមុទ្រ និងប្រទេសហ្ស៊កដានី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក បាររ៉ុត បាននិយាយថាសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់គួរតែត្រូវបានជជែកពិភាក្សានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុនពេលមានចលនាឯកតោភាគីដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោកក៏បានអំពាវនាវឱ្យបញ្ចប់ជម្លោះ ដោយលោកបានព្រមានថា ការបន្តប្រតិបត្តិការយោធាដោយគ្មានកំណត់ដោយគ្មានគោលបំណងច្បាស់លាស់ «នាំមកនូវហានិភ័យដែលអាចទាញអ៊ីរ៉ង់ និងតំបន់ឱ្យធ្លាក់ចូលទៅក្នុងរង្វង់រយៈពេលដ៏យូរនៃអស្ថិរភាព»។
ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលចក្រភពអង់គ្លេសបារាំង និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការការពារចាំបាច់ និងសមាមាត្រប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងជំហានដែលមានគោលបំណងបំផ្លាញសមត្ថភាពរបស់ខ្លួនក្នុងការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





