កូរ៉េខាងជើង៖ សកម្មភាពយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់មិនអាចអត់ឱនបានទេ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានថ្កោលទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការវាយប្រហារយោធារបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សកម្មភាពយោធាគឺជា «ទង្វើឈ្លានពានខុសច្បាប់ និងជាទម្រង់រំលោភអធិបតេយ្យភាពដ៏គួរឱ្យស្អប់ខ្ពើមបំផុត» ហើយ «មិនអាចអត់ឱនបានឡើយក្នុងករណីណាក៏ដោយ»។
អ្នកនាំពាក្យរូបនេះបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានលើកតម្កើងច្បាប់ក្នុងស្រុកឱ្យខ្ពស់ជាងច្បាប់អន្តរជាតិ ហើយមិនស្ទាក់ស្ទើរក្នុងការរំលោភអំណាចយោធារបស់ពួកគេក្នុងការស្វែងរកមហិច្ឆតាអាត្មានិយម និងអនុត្តរភាពនោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





