ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្ស ៥២នាក់ស្លាប់ និង ៦៦នាក់រងរបួស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ -- យោងតាមលោក ហាមឌុលឡាហ៍ ហ្វីតរ៉ាត់ (Hamdullah Fitrat) អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃសៅរ៍ថា
យ៉ាងហោចណាស់មនុស្ស ៥២នាក់បានស្លាប់ និង ៦៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន។
យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នៅទូទាំងខេត្តភាគខាងកើតនៃណានហ្គាហារ ខេត្តប៉ាក់ទីកា ខេត្តឃូស និងខេត្តគូណា ក៏ដូចជាភាគខាងត្បូងនៃខេត្តកាន់ដាហារ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរប្រហែលមួយសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក មន្ត្រីបានរាយការណ៍ថាអរិភាពឆ្លងព្រំដែនបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនពីភាគីទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





