ស្ថានទូតតាជីគីស្ថានប្រចាំទីក្រុងតេអេរ៉ង់ជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ -- ស្ថានទូតតាជីគីស្ថានប្រចាំទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ដោយប្រើប្រាស់ការជម្រើសចេញតាមដែលអាចធ្វើទៅបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតបានណែនាំដល់ពលរដ្ឋតាជីគីស្ថានដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ឱ្យរក្សាភាពស្ងប់ស្ងាត់ ប្រុងប្រយ័ត្ន និងតាមដានព័ត៌មាន និងការណែនាំជាផ្លូវការដែលចេញដោយស្ថានទូត និងអាជ្ញាធរអ៊ីរ៉ង់យ៉ាងដិតដល់។
ស្ថានទូតក៏បានអំពាវនាវឱ្យពលរដ្ឋជៀសវាងតំបន់ដែលនៅជិតមូលដ្ឋានយោធា និងរដ្ឋាភិបាល និងជៀសវាងការថតរូប ឬវីដេអូនៅទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





