អ៊ីរ៉ាក់បិទដែនអាកាស ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ -- អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសៅរ៍អំពីការបិទដែនអាកាសរបស់ប្រទេសនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
លោក មេថាម អាល់ សាហ្វី (Maetham al-Safi) អ្នកនាំពាក្យក្រសួងបានមានប្រសាសន៍ថា ការប្រកាសនេះត្រូវបានធ្វើឡើងដោយក្រសួងដឹកជញ្ជូនអ៊ីរ៉ាក់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការបិទនេះត្រូវបានបន្តដោយការសម្អាតយន្តហោះទាំងអស់ចេញពីដែនអាកាសអ៊ីរ៉ាក់ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលមានភាពតានតឹងនៅក្នុងតំបន់កើនឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





