មន្ត្រីបីរូបនឹងដឹកនាំអ៊ីរ៉ង់ជាបណ្តោះអាសន្ន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់ បាននិយាយថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) រួមជាមួយប្រធានតុលាការអ៊ីរ៉ង់ និងសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលនៃរដ្ឋធម្មនុញ្ញ នឹងដឹកនាំប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានបន្ថែមថា ពួកគេនឹងដឹកនាំប្រទេសក្នុងអំឡុងពេលអន្តរកាល បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់»។

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





