ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេណី ត្រូវបានសម្លាប់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ។
រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសកាន់ទុក្ខរយៈពេល ៤០ថ្ងៃបន្ទាប់ពីរបាយការណ៍អំពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ៕

ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





