អ៊ីស្រាអែលនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានបើកការវាយប្រហារ «ជាមុន» ប្រឆាំងនឹងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍នេះ ដើម្បីលុបបំបាត់ការគំរាមកំហែងដល់អ៊ីស្រាអែល។
សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅទូទាំងអ៊ីស្រាអែល ដើម្បីព្រមានដល់សាធារណជនឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល៕





